News(មូស្គូ, សហព័ន្ធរុស្ស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គធុរកិច្ចរុស្ស៊ី-កម្ពុជា ស្តីពី ”កិច្ចពិភាក្សាសេដ្ឋកិច្ចរុស្ស៊ី-កម្ពុជា៖ ឱកាសសម្រាប់កំណើនទៅវិញទៅមក” ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Plekhanov Russian University of Economics នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សា និងប្រឹក្សាយោបល់ជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធ Zoom និងប្រជុំដោយផ្ទាល់ជាមួយក្រុមការងារនៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅទីស្តីការក្រសួងពាណិជ្ជកម្មលើការងារសហការ និងការចូលរួមចំណែកគាំទ្ររបស់ដៃគូអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។
News(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃព្រស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម សិរីវង្ស និងឯកឧត្តម មាស សេង បានចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមជាមួយមន្រ្តីនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង ។
News(ក្វាងចូវ, ចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ ២០២៥ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម ប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបេីកការតាំងពិរព័រណ៍ ទេសចរណ៍លេីកទី៣៣ (The 33rd Gounzhou International Tourism Fair) ដែលសហការរៀបចំដោយក្រុមហ៊ុន NetEase និងមន្ទីរទេសចរណ៍ទីក្រុងក្វាងចូវ និងមានការគាំទ្រពីមន្ទីរការបរទេសខេត្តក្វាងទុង ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជាច្រេីន រួមទាំងកម្ពុជាផងដែរ។
News(ណាននីង, ចិន)៖ នាថ្ងៃពុធទី១៤ ខែឧសភា ឆ្នា២០២៥ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាសហអគ្គលេខាធិការរងនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័នកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥។