Newsអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលទានអាហារការងារពេលល្ងាចជាមួយ ឯកឧត្តម Charles HAY ប្រធានផ្នែកអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃ Foreign Commonwealth and Development Office (FCDO) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម Dominic WILLIAMS ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី ព្រមទាំងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្ការ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រី ថូហ្វីកា ហ៊ុក (Mrs. Tofiqua Hoque) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា លើការងារសហការ និងការចូលរួមចំណែកគាំទ្ររបស់ IFC សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ២.០ (SETFO 2.0)” ដែលមានការចូលរួមពីតំណាង ក្រុមហ៊ុន សហគ្រាស និងសមាគមអាជីវកម្មដែលផ្ដោតលើការនាំចេញកសិផលទៅក្រៅប្រទេស និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាច្រើនរូប។
Newsសូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា ១៤ ឧសភា ១៩៥៣ – ១៤ ឧសភា ២០២៥