News(ភ្នំពេញ)៖ នារសៀលថៃ្ងអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែនពាក់ព័ន្ធ (Export Control and Related Border Security – EXBS) សហរដ្ឋអាម៉េរិក ដឹកនាំដោយ Mr. Lewis Pyrtle ទីប្រឹក្សាថ្នាក់តំបន់នៃ EXBS។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម រួមជាមួយក្រុមការងារនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥ និងផ្ដល់ធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤។
News(ក្រចេះ)៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចះ សហការមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះត្រួតពិនិត្យទំនិញតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រ ក្រុង ក្រចេះ និងស្រុកចិត្របុរី ទទួលបានលទ្ធផលដូចខាងក្រោម៖ - ភេសជ្ជៈ ចំនួន ៨១.៣៨លីត្រ - មីកញ្ចប់ នំ មីហិល ចំនួន ១.១៧គីឡូក្រាម - ប្រហិត Hot Dog ចំនួន ២គីឡូក្រាម សរុបទាំងអស់ចំនួន ៨៤.៥៥គីឡូក្រាម សុទ្ធសឹងតែជាទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដោយមន្ត្រីយើងបានដកហូតយកមករក្សាទុកនៅស្នាក់ការសាខាដើម្បីសុំគោលការណ៍កម្ទេចចោលតាមនីតិវិធី ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានចែកនូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ដល់បងប្អូនអាជីវករ និងបានពន្យល់ណែនាំឱ្យពិនិត្យមើលកាលបរិច្ឆេទទំនិញមុននឹងទទួលទំនិញពីក្រុមហ៊ុនដែលអាចឆាប់ហួសកាលបរិច្ឆេទ ធ្វើឱ្យមានការខាតបង់ រួមទាំងរបៀបទុកដាក់ទំនិញឱ្យមានរបៀបរៀបរយផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង-ស្ថាប័ន ក្នុងគោលបំណងប្រមូលយោបល់ និងធាតុចូល ដើម្បីអភិវឌ្ឍន៍សសរស្តម្ភទី៤ ស្តីពីការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញចំនួន ០៣ទីតាំង ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលជាលទ្ធផលបានរកឃើញ ផលិតផលមិនអនុលោមភាព ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ នំសារាយចំនួន ៧កញ្ចប់ បង់បិតដំបៅចំនួន ៤ប្រអប់ និងសាប៊ូដុំដុសខ្លួនចំនួន ១០ដុំ មានទម្ងន់ សរុបចំនួន ៣គីឡូក្រាម។ ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានណែនាំដល់អាជីវករ ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ សូមសហការផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធទូរសព្ទសាធារណៈ (Call Center) លេខ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម (ឥតគិតថ្លៃ) ឬតាមរយៈ CCF Complain App ឬមកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕