ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3810
Newsឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Investissement Quebec International នៅទីស្នាក់ការក្រុមហ៊ុន ក្នុងទីក្រុងម៉ុងត្រេអាល ខេត្តហ្កេបិក ប្រទេសកាណាដា
(ម៉ុងត្រេអាល កាណាដា)៖ នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Investissement Quebec International នៅទីស្នាក់ការក្រុមហ៊ុន ក្នុងទីក្រុងម៉ុងត្រេអាល ខេត្តហ្កេបិក ប្រទេសកាណាដា។
Newsឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញគ្រូបង្គោលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម វគ្គ២”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sea Breeze Hotel & Villa ខេត្តព្រះសីហនុ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញគ្រូបង្គោលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម វគ្គ២” ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសិក្ខាកាមដែលជាគ្រូបង្គោលមកពីគ្រប់នាយកដ្ឋាននិងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល នូវសម្ភារៈផលិតមាតិកាអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល នូវសម្ភារៈផលិតមាតិកាអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) តំណាងដោយ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនងសាធារណៈ និងចីរភាព។
Newsឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី បានចូលរួមជាមួយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងកម្ពុជា-កាណាដា ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា
(អូតាវ៉ា កាណាដា)៖ នាថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី បានចូលរួមជាមួយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងកម្ពុជា-កាណាដា ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។
Newsលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបញ្ជាក់មាត្រាសាស្រ្តលើទំនិញវេចខ្ចប់ និងនាំចូលដាក់លក់លើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថា្នក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្មជាច្រើនរូប
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបញ្ជាក់មាត្រាសាស្រ្តលើទំនិញវេចខ្ចប់ និងនាំចូលដាក់លក់លើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថា្នក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្មជាច្រើនរូប។



