News(អូសាកា, ជប៉ុន)៖ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយកពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចុះពិនិត្យការដ្ឋានសាងសង់ពន្លាជាតិកម្ពុជា ការរៀបចំតុបតែង និងការរៀបចំផលិតផលសក្កានុពលរបស់កម្ពុជា នៅក្នុងពន្លាជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។ សូមជម្រាបជូនថា ពន្លាជាតិកម្ពុជា នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ និងបើកឱ្យសាធារណៈជនចូលទស្សនា ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩:០០ ព្រឹក ដល់១០:០០ យប់ ដែលមានទីតាំងនៅ BS3, តំបន់ Saving Life, កោះ Yomeshima, ទីក្រុងអូសាកា, កាន់សៃ, ប្រទេសជប៉ុន។ --- (Osaka, Japan): In Kansai, Japan, His Excellency NAM Lynal, Under Secretary of State of the Ministry of Commerce and Director of Cambodia Pavilion at World Expo 2025, Osaka, Kansai, inspected the construction site, decorated the Cambodia Pavilion and prepared Cambodia’s potential products for the World Expo 2025, Osaka, Kansai, Japan. It is also worth mentioning that the Cambodia Pavilion will be officially inaugurated on 12 April 2025, and open to the public from 13 April 2025 to 13 October 2025, from 9:00 a.m. to 10:00 p.m., located in BS3, Saving Life Zone, Yumeshima Island, Osaka, Kansai, Japan.
Newsសេចក្តីប្រកាសព័ត៌មាន៖ ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនសាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់ស្ដីពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលកិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ - - - (Phnom Penh): On the morning of Thursday, 10 April 2025, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, attended the Special ASEAN Economic Ministers Meeting (AEM), via Video Conference.
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី ព្រះនាមគោរាគៈទេវី តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន។ បន្ទាប់ពីពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត រួចហើយ លោកជំទាវរដ្ឋមន្រ្តី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងពាណិជ្ជកម្ម បានទស្សនាការសម្តែងសិល្បៈរបាំត្រុដិ ដើម្បីជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម ទុន ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។