News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាអបអរសាទរ និងសំណេះសំណាលក្នុងឱកាសខួបលើកទី៦៧ នៃបុណ្យជាតិម៉ាឡេស៊ី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ស្ដីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងតំណាងក្រុមការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារ ព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការត្រួតពិនិត្យ និងតាមដាននៃដំណើរការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ១២៦៦” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ លោកអគ្គាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា ផ្ដល់ធាតុចូល និងសំណូមពរនានា ដើម្បីឆ្លើយតបដោយបុរេសកម្មទៅនឹងចម្ងល់ និងកង្វល់ពីសាធារណជន ដោយសម្រេចបាននូវសកម្មភាព ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការផ្តល់ព័ត៌មាន និងការដោះស្រាយចម្ងល់មតិកង្វល់ពីសាធារណជន។ ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលការងារប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម គិតត្រឹម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយលេខាធិការដ្ឋាននៃក្រុមការងារ និងមតិចូលរួមតំណាងក្រុមការងារបច្ចេកទេសនៃក្រុមលេខាធិការដ្ឋាន ព្រមទាំងកិច្ចពិភាក្សា និងមតិយោបល់របស់សមាជិក-សមាជិកា អង្គប្រជុំ ផងដែរ។
News(ហុងកុង, ចិន) ៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចរចាជុំទី៥ នៃអនុសញ្ញាស្តីពីការរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (The Fifth Elaboration Session of the IOMed Convention) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាលើអត្ថបទចុងក្រោយនៃអនុសញ្ញាស្តីពីការរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម និងការងាររៀបចំដំណើរការនៃអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed) នាពេលអនាគត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១២ឆ្នាំ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ ជាមួយគ្នានេះដែរ ក៏មានការគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១២ឆ្នាំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូបផងដែរ។