News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្គូផ្គងរវាងក្រុមហ៊ុនផលិតចំណីសត្វ និងអ្នកផ្គត់ផ្គង់ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត សម្រាប់ផលិតចំណីសត្វ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១១ និងតំណាងក្រុមហ៊ុនស៊ី.ភី. ក្រុមហ៊ុនផលិតចំណីសត្វចំនួន ៥ ព្រមទាំងម្ចាស់សៃឡូជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាពីលទ្ធភាព និងសមត្ថភាពប្រមូលទិញ ការផ្គត់ផ្គង់ តម្លៃ និងលក្ខខណ្ឌជាក់លាក់មួយដែលអាចឈានទៅរកការចុះកិច្ចសន្យាលក់-ទិញជាមួយគ្នា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវើសាយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ផ្តើមពីគំនិតទៅជាលទ្ធផល ៖ សមភាពរបស់ស្ត្រីក្នុងការទទួលយកនូវបរិវត្តកម្មឌីជីថល ក្នុងវិស័យសាធារណៈ និងឯកជន” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT លោកជំទាវរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក-លោកស្រីជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ ជាច្រើនរូប ដែលសិក្ខាសាលា១ថ្ងៃពេញនេះ សហគាំទ្រដោយគម្រោង EU-German GATE និងគម្រោង COMPETE II។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ នៅ The Penthouse Residence ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀង នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ ដែលប្រារព្ធឡើងក្រោមប្រធានបទ “ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម”។ - - - (Phnom Penh): On the evening of Wednesday, 5 March 2025, at The Penthouse Residence, His Excellency BUON Sarakmony, Secretary of State of Minister of Commerce, presided over the opening remark at the Cocktail Reception of the ASEAN-Cambodia Business Summit 2025 which held under the theme “Accelerating ASEAN’s Connectivity: People, Infrastructure and Trade”.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនលោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងក្របខណ្ឌអាស៊ាន។ - - - (Phnom Penh): On the morning of Thursday, 6 March 2025, at the Sofitel Phnom Penh Phokeetra Hotel, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Tan Sri Nazir Razak, Chairman of the ASEAN Business Advisory Council 2025, to discuss business, trade and investment cooperation within the ASEAN framework.
News(ហ្សឺណែវ, ស្វីស)៖ នាថ្ងៃទី៣ ដល់ទី៧ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលលើកទី៥០ ស្តីអំពី កម្មសិទ្ធិបញ្ញា និង ធនធានពិន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌ ដែលមានការចូលរួមពីប្រទេសប្រមាណ ៥០។