Newsអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ក្រោមមូលបទ ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ៨ មីនា ១៩១១ - ៨ មីនា ២០២៥
Newsវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុល០១ លេខ០១ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ ដូចខាងក្រោម៖
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវ៉ឺសាយ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក លោកស្រី និងមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala dinner) ដែលរៀបចំឡើងដោយ ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋាភិបាលនៃរដ្ឋតាមិល នៃសាធារណរដ្ឋឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្មស្វាយចន្ទី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ អនុរដ្ឋលខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក លោកស្រី មន្ត្រីជំនាញនៃក្រសួងទាំងពីរ និងតំណាងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសមាគមសហព័ន្ធស្វាយចន្ទី ជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកទិន្នន័យពិតប្រាកដមួយ យកមកវិភាគសេដ្ឋកិច្ចទាក់ទងនឹងខ្សែច្រវាក់តម្លៃស្វាយចន្ទី។