Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៩៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛) - ប្រេងម៉ាស៊ូត = ៣ ៨០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)
News(ចូហូ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Dyah Roro Esti Widya Putri អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី អំពីកិច្ចពង្រឹង និងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈពិពរណ៌ពាណិជ្ជកម្ម និងការផ្គូរផ្គងធុរកិច្ច។ - - - (Johor, Malaysia): On the afternoon of Friday, 28 February 2025, in Johor, Malaysia, Her Excellency CHAM Nimul, Minister of Commerce, met with Her Excellency Dyah Roro Esti Widya Putri, Deputy Minister of Commerce of Indonesia, to discuss ways to strengthen and expand trade between the two countries through trade fairs and business matching.
News(ចូហូ, ម៉ាឡេស៊ី)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Allan B. Gepty អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន។ ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលថ្មីៗដែលបានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរីក ចម្រើន។ ភាគីទាំងពីរក៏បានពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំផងដែរ។
News(សៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្ម មន្ទីរអង្គភាពក្រោមឱវាទខេត្ត-ជុំវិញខេត្ត បងប្អូនអាជីវករ ផលិតករ តំណាងក្រុមហ៊ុន សហគ្រាស សមាគម និងសិស្សនិស្សិត ប្រមាណ២០០នាក់។
News(ចូហូ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ សហព័ន្ធម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tengku Datuk Seri Utama Zafrul Tengku Abdul Aziz រដ្ឋមន្រ្តីក្រសួងវិនិយោគ ពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ីនិងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។