News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ត.ព. ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញ អញ្ជើញមកពីក្រសួង-ស្ថាប័ន ដែលជាអនុប្រធាន និងសមាជិករបស់ គ.ត.ព. និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីតាមដានអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីសមិទ្ធផលការងារដែលនាយកដ្ឋានសម្រេចបាន ព្រមទាំងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារដែលត្រូវបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងរាយការណ៍ និងទទួលអនុសាសន៍ណែនាំរបស់លោកជំទាវរដ្ឋមន្ត្រី។
Newsអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថាន ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន តំណាងគណៈអភិបាលរាជធានី ខេត្ត អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។