News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ពាណិជ្ជកម្មកម្ពុជា៖ ទស្សនវិស័យឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩” នៅសណ្ឋាគារសុខាភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោក Yasushi Ishida ជំនួយការអគ្គនាយកនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជនកម្ពុជា ជាច្រើនរូប។
News(រតនគិរី)៖ នាថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម នាង សំអាត អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី និង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្ម មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។ ជាលទ្ធផល បេក្ខជនសរុបចំនួន ១៥នាក់ ត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៨នាក់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តរតនគិរីចំនួន១៥៤នាក់ស្មើនឹង ៧៨% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ១៩៧នាក់។ ក្នុងនោះ លោក ឃុន សុវណ្ណារ៉ា បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ដោយទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន ១៥សម្លេង លើ ១៥សម្លេង នៃសមាជិកជ្រើសតាំងទាំងសរុប១៥នាក់៕
News(ភ្នំពេញ)៖ នាថ្ងៃសុក្រទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកនិងបិទសន្និបាតប្រចាំឆ្នាំលើកទី៥ ស្តីពីកសិ-អាហារប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ "ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ៖ នវានុវត្តន៍ និងបរិវត្តកម្មអាហារប្រកបដោយនិរន្តភាព" ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូសហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន កសិករ ម្ចាស់អាជីវកម្ម សមាគម សហគមន៍កសិកម្ម អ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ និងស្ថាប័នហិរញ្ញវត្ថុ ជាច្រើនរូប។
News(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
News(ភ្នំពេញ)៖ នាពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មប្រចាំទីក្រុងណាននីង ដែលដឹកនាំដោយ លោក SU Youchao អនុប្រធានសភាពាណិជ្ជកម្មប្រចាំទីក្រុងណាននីង និងតំណាងក្រុមហ៊ុន Guangxi Jinpei International Supply Chain Co., Ltd ព្រមទាំងអគ្គនាយកក្រុមហ៊ុនចំនួន១៤ ក្នុងវិស័យឧស្សាហកម្មកែច្នៃនិងវេចខ្ចប់ សំណង់ អប់រំ បច្ចេកវិទ្យា និងប្រព័ន្ធការពារសុវត្ថិភាព។