News(ហ្សឺណែវ, ស្វីស)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយកម្ពុជាលើកទី៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Paul Akiwumi ប្រធានផ្នែកកម្មវិធីពិសេស អាហ្រ្វិក ប្រទេសអភិវឌ្ឍន៍តិចតួច នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។
News(ហ្សឺណែវ, ស្វ៊ីស)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម João Aguiar Machado តំណាងអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប និង ឯកឧត្តម Salomon Eheth តំណាងអចិន្ត្រៃយ៍នៃប្រទេសកាំម៉េរូនប្រចាំ WTO ដែលជាសហប្រធានសម្របសម្រួលគំនិតផ្ដួចផ្ដើមកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍន៍។
News(ហ្សឺណែវ, ស្វ៊ីស)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្ងៃទី២ នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយនឹងសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង (Hong Kong Electrical Appliance Industries Association) ដែលដឹកនាំដោយ លោក THOMAS Ting ប្រធានសមាគម និងមានការអញ្ជើញចូលរួមពីសមាជិកមកពីទីក្រុងហុងកុង ចំនួន ២៣រូប។
News(ហៃណាន, ចិន) ៖ នាថ្ងៃព្រហស្បត៍ទី២៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិអាស៊ី BOAO ឆ្នាំ២០២៥ ក្រោមប្រធានបទ "អាស៊ីក្នុងបរិបទពិភពលោកផ្លាស់ប្តូរ៖ ដំណើរឆ្ពោះទៅអនាគតចែករំលែក"។