News(Geneva, Switzerland): On Wednesday, December 3, 2025, at the World Trade Organization, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, accompanied by officials of the Ministry of Commerce, met and discussed with Mr. Niall Meagher, the Executive Director of the Advisory Centre on WTO Law, and his colleague. On that occasion, Her Excellency Secretary of State highly valued the cooperation between the Ministry of Commerce and ACWL and extended her appreciation for the support provided by ACWL on a wide range of issues related to WTO Agreements. Her Excellency further requested that the Ministry of Commerce and ACWL expand their cooperation, especially on capacity building and legal advice on trade remedies, and negotiations on trade in services and goods. In response, Mr. Niall Meagher welcomed this proposal and assigned his colleague to discuss the dates and detailed content of the training with the officials of the Ministry of Commerce and the Mission.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថា “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” បានរៀបចំឡើងចំនួន ១៨ លើក ចាប់តាំងពីឆ្នាំ ២០០៦ មក ក្នុងគោលបំណង ដើម្បីបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជាដែលមានការរីកចម្រើនឥតឈប់ឈរ ផ្សព្វផ្សាយអំពីកាលានុវត្តភាពទីផ្សារ និងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ, លើកកម្ពស់តួនាទីរបស់វិស័យឯកជន, ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក, ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ, និងបង្កើនភាពជាដៃគូធុរកិច្ចជាមួយភាគីពាក់ព័ន្ធក្នុងនិងក្រៅប្រទេស ក្នុងការជំរុញការនាំចេញផលិតផលនិងសេវាកម្មរបស់កម្ពុជា។ ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ដ៏អស្ចារ្យនេះដោយសេរី ជាមួយកម្មវិធីជាច្រើនរួមមាន ទស្សនីយភាពចម្រុះដ៏សម្បូរបែប ការតាំងបង្ហាញផលិតផល ការប្រគំតន្ត្រី វេទិកាស្តីពីវិស័យនាំចេញកម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្មស្តីពី «កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី» និងវេទិកាស្តីពីស្រ្តីក្នុងវិស័យពាណិជ្ជកម្ម វេទិកាអប់រំពីសិស្សនិស្សិត និងការតាំងបង្ហាញផលិតផលពីបណ្ដា ២៥ រាជធានី-ខេត្ត។ *ព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥ - វេលាម៉ោង៖ ៩ព្រឹក ដល់ ៩យប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ #CambodiaTradeExpo #CambodiaTradeExpo2025 #18CTExpo #CTE-2025
Newsអបអរសាទរខួប១ឆ្នាំ នៃក្រមាខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៤ ធ្នូ ២០២៤ - ៤ ធ្នូ ២០២៥
News(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកនៃសន្និសីទសកលស្ដីពីពាណិជ្ជកម្មសេវាដើម្បីការអភិវឌ្ឍ និងបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ក្រោមប្រធានបទ “ការបើកសក្ដានុពលនៃពាណិជ្ជកម្មសេវាដើម្បីការអភិវឌ្ឍ”។ សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវមធ្យោបាយថ្មីនៃការកសាងសមត្ថភាព ពិភាក្សាអំពីតម្រូវការនៃប្រទេសកំពុងអភិវឌ្ឍក្នុងវិស័យពាណិជ្ជកម្មសេវា និងសារៈសំខាន់នៃការគាំទ្រសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលដៅឱ្យការធ្វើពាណិជ្ជកម្មសេវា ជំរុញដល់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ។ ក្នុងកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍពាណិជ្ជកម្មសេវា ដោយវិស័យសេវាកម្មបានចូលរួមជាចំណែកមួយធំនៃសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកពាណិជ្ជកម្មសេវាជាប្រភពនៃកំណើនថ្មី ហើយស្របតាមគោលនយោបាយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានរំលេចផងដែរអំពីសក្ដានុពលមួយចំនួនក្នុងវិស័យសេវាកម្ម រួមមាន៖ ការផ្ដល់សេវាតាមរយៈបច្ចេកវិទ្យាឌីជីថល ពាណិជ្ចកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងពាណិជ្ជកម្មឌីជីថល វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន ។ល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា មូលបទ៖ "ការលើកកម្ពស់អ្នកនាំចេញកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាសកល ផ្តោតសំខាន់លើស្ដង់ដា គុណភាព និងទីផ្សារអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគាធិការ និង លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។ វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ និងរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, ជួយបំពាក់បំប៉ននិងពង្រឹងសមត្ថភាពដល់អ្នកនាំចេញ, បង្កើតឱកាសទំនាក់ទំនងនិងភាពជាដៃគូ និងបទបង្ហាញពីសក្តានុពលនៃវិស័យនាំចេញរបស់កម្ពុជា។ បន្ថែមពីនេះ ក៏មានរៀបចំជាកិច្ចពិភាក្សា និងការធ្វើបទបង្ហាញ ដោយមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន ពាក់ព័ន្ធនឹងគោលនយោបាយ និងយន្តការជំរុញការនាំចេញ ច្បាប់និងបទប្បញ្ញត្តិ អនុលោមភាព និងព័ត៌មានទីផ្សារសំខាន់ៗរួមមាន ចក្រភពអង់គ្លេស អូស្ត្រាលី និងសហភាពអឺរ៉ុប ផងដែរ។ សូមជម្រាបជូនថា ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំជាពន្លាសេវាសាធារណៈរបស់ក្រសួង-ស្ថាប័នចំនួន ១១ ដើម្បីអនុញ្ញាតឱ្យសាធារណជនបានជ្រាប និងអាចមកទទួលសេវាសាធារណៈរបស់រាជរដ្ឋាភិបាលនៅនឹងកន្លែងពិព័រណ៍ រាប់គិតចាប់ពីសេវាចុះបញ្ជីពាណិជ្ជកម្ម រហូតដល់សេវាគាំទ្រការនាំចេញ ព្រមទាំងបានសម្របសម្រួលជូនក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម សមាគម ក្រសួង-ស្ថាប័ន ស្ថានទូត សរុបចំនួន ១៦៣ (៣៧ ជាក្រុមហ៊ុនបរទេស/ស្ថានទូត) សរុបស្តង់ពាណិជ្ជកម្មមានចំនួន ២៦៩ស្តង់ (៥៤ស្តង់ ជាផលិតផលនាំចូលនិងសេវាកម្មមកពីបរទេស) និងមានសហគ្រិនស្រ្តី អាជីវករ ផលិតករ ពាណិជ្ជករ សេវាករ និងវិនិយោគិនប្រមាណ ៥០០នាក់ ដែលក្នុងនោះមានផលិតផល និងសេវាកម្មចូលរួមតាំងបង្ហាញ តាមក្រុមប្រភេទរួមមាន៖ វត្ថុអនុស្សាវរីយ៍ សិប្បកម្ម និងគ្រឿងអលង្ការ, ចំណីអាហារ ភេសជ្ជៈ និងគ្រឿងទេស, ផលិតផលកសិកម្ម ឧស្សាហកម្ម និងគ្រឿងសំណង់, និងសេវាកម្ម ធនាគារ ទូរគមនាគមន៍ បដិសណ្ឋារកិច្ច និងភស្តុភារកម្ម។ --- សូមអញ្ជើញចូលរួមទស្សនាពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ ដោយសេរី! - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥ - វេលាម៉ោង៖ ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #CambodiaTradeExpo #CambodiaTradeExpo2025 #CTexpo #CTE-2025