News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវើសាយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ផ្តើមពីគំនិតទៅជាលទ្ធផល ៖ សមភាពរបស់ស្ត្រីក្នុងការទទួលយកនូវបរិវត្តកម្មឌីជីថល ក្នុងវិស័យសាធារណៈ និងឯកជន” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT លោកជំទាវរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក-លោកស្រីជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ ជាច្រើនរូប ដែលសិក្ខាសាលា១ថ្ងៃពេញនេះ សហគាំទ្រដោយគម្រោង EU-German GATE និងគម្រោង COMPETE II។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ នៅ The Penthouse Residence ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀង នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ ដែលប្រារព្ធឡើងក្រោមប្រធានបទ “ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម”។ - - - (Phnom Penh): On the evening of Wednesday, 5 March 2025, at The Penthouse Residence, His Excellency BUON Sarakmony, Secretary of State of Minister of Commerce, presided over the opening remark at the Cocktail Reception of the ASEAN-Cambodia Business Summit 2025 which held under the theme “Accelerating ASEAN’s Connectivity: People, Infrastructure and Trade”.
Newsវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុល០១ លេខ០១ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ ដូចខាងក្រោម៖
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប.រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ នៅ The Penthouse Residence ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនផលិតស្រា និងគ្រឿងស្រវឹងអន្ដរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងទំនិញក្លែងក្លាយ និងការកំណត់លក្ខខណ្ឌប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។ - - - (Phnom Penh): On the evening of Wednesday, 5 March 2025, at The Penthouse Residence, His Excellency BUON Sarakmony, Secretary of State of Commerce, received a courtesy call from delegations of the Asia Pacific International Wine and Spirit Alliance (APISWA) to discuss work related to combating counterfeit goods and setting conditions for alcohol consumption.