News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងរាយការណ៍ និងទទួលអនុសាសន៍ណែនាំរបស់លោកជំទាវរដ្ឋមន្ត្រី។
Newsអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារទាក់ទងនឹងវិស័យដំឡូងមី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពាក់ព័ន្ធ ព្រមទាំងតំណាងសហព័ន្ធ/សមាគមដំឡូងមី ជាច្រើនរូប។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាជុំវិញផែនការសម្របសម្រួល និងដោះស្រាយកិច្ចសម្រួលពាណិជ្ជកម្មដំឡូងមីឆ្នាំ២០២៥។
News(សៀមរាប)៖ រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥។ #ពិព័រណ៍ផលិតផលខ្មែរ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ #ពិព័រណ៍សៀមរាប
News(បាងកក, ថៃឡង់ដ៍)៖ នាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ បានចូលរួម កម្មវិធី Gate Way to Cambodia ដែលរៀបចំឡេីងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប (The Prince Realestate Group ) នៅអគារ Two Pacific Place រាជធានីបាំងកក ដែលមានក្រុមហ៊ុននៅក្នុងប្រទេសថៃ និងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរីប្រមាណជាង ៥០ ចូលរួម ផងដែរ។ កម្មវិធីនេះ មានគោលបំណងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មមរវាងកម្ពុជា និងថៃ និងទាក់ទាញវិនិយោគិន និងពាណិជ្ជករ មកប្រទេសកម្ពុជា ផងដែរ៕