News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនលោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងក្របខណ្ឌអាស៊ាន។ - - - (Phnom Penh): On the morning of Thursday, 6 March 2025, at the Sofitel Phnom Penh Phokeetra Hotel, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Tan Sri Nazir Razak, Chairman of the ASEAN Business Advisory Council 2025, to discuss business, trade and investment cooperation within the ASEAN framework.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង មជ្ឈមណ្ឌលគាំពារបច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs) និងការកសាងជំនាញស្រាវជ្រាវប្រកាសនីយបត្រតក្កកម្ម” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
News(ហ្សឺណែវ, ស្វីស)៖ នាថ្ងៃទី៣ ដល់ទី៧ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលលើកទី៥០ ស្តីអំពី កម្មសិទ្ធិបញ្ញា និង ធនធានពិន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌ ដែលមានការចូលរួមពីប្រទេសប្រមាណ ៥០។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ត.ព. ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញ អញ្ជើញមកពីក្រសួង-ស្ថាប័ន ដែលជាអនុប្រធាន និងសមាជិករបស់ គ.ត.ព. និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីតាមដានអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីសមិទ្ធផលការងារដែលនាយកដ្ឋានសម្រេចបាន ព្រមទាំងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារដែលត្រូវបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន ជាច្រើនរូប។