News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថាន ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន តំណាងគណៈអភិបាលរាជធានី ខេត្ត អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៩៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛) - ប្រេងម៉ាស៊ូត = ៣ ៨០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)
News(សៀមរាប)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា” និងមានការអញ្ជើញចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរនិងអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្តសៀមរាប តំណាងសភាពាណិជ្ជកម្ម ក្រុមហ៊ុន សិប្បកម្ម កសិករ ពាណិជ្ជករ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ជាច្រើនរូប។
News(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធស្វាយចន្ទីកម្ពុជា តំណាងដោយ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន Control Union (Cambodia) Co., Ltd. តំណាងដោយ លោក Dilum Wijenayaka ក្នុងកំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
News(ចូហូ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Dyah Roro Esti Widya Putri អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី អំពីកិច្ចពង្រឹង និងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈពិពរណ៌ពាណិជ្ជកម្ម និងការផ្គូរផ្គងធុរកិច្ច។ - - - (Johor, Malaysia): On the afternoon of Friday, 28 February 2025, in Johor, Malaysia, Her Excellency CHAM Nimul, Minister of Commerce, met with Her Excellency Dyah Roro Esti Widya Putri, Deputy Minister of Commerce of Indonesia, to discuss ways to strengthen and expand trade between the two countries through trade fairs and business matching.