ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3817
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន នៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្មផងដែរ។
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាក្ខន្ធសព លោក ឃឹម សុផល ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាក្ខន្ធសព លោក ឃឹម សុផល ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែ មិថុនាឆ្នាំ២០២៤ វេលាម៉ោង១៤:២៨នាទីព្រឹក ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ផលិតផលការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងផលិតផលម្ហូបអាហារនិងកសិកម្មនាំចូលអន្តរជាតិ ជឹងចូវ ឆ្នាំ២០២៤ ក្រោមមូលបទ «តម្រូវការប្រើប្រាស់ថ្មី ចែករំលែកម្ហូបអាហារសកល» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ផលិតផលការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងផលិតផលម្ហូបអាហារនិងកសិកម្មនាំចូលអន្តរជាតិ ជឹងចូវ ឆ្នាំ២០២៤ ក្រោមមូលបទ «តម្រូវការប្រើប្រាស់ថ្មី ចែករំលែកម្ហូបអាហារសកល» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន
Newsឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម អមដោយតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាលើកទី៣ ជាមួយប្រតិភូនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) ដែលដឹកនាំដោយ ឯកឧត្តម សួន រស្មី អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេសគាំទ្រវិស័យសេដ្ឋកិច្ច ទាក់ទងនឹងដំណើរការពិនិត្យឡើងវិញ និងការវិភាគមុខងាររបស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម អមដោយតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាលើកទី៣ ជាមួយប្រតិភូនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) ដែលដឹកនាំដោយ ឯកឧត្តម សួន រស្មី អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេសគាំទ្រវិស័យសេដ្ឋកិច្ច ទាក់ទងនឹងដំណើរការពិនិត្យឡើងវិញ និងការវិភាគមុខងាររបស់ក្រសួងពាណិជ្ជកម្ម។
Newsឯកឧត្តមរដ្ឋលេខាធិការ តាត ពុធសូដារី ប្រធានលេខាធិការដ្ឋានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យនិងពិភាក្សា អំពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាតំណាងអង្គភាពពាក់ព័ន្ធ ជាច្រើនរូប
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋលេខាធិការ តាត ពុធសូដារី ប្រធានលេខាធិការដ្ឋានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យនិងពិភាក្សា អំពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាតំណាងអង្គភាពពាក់ព័ន្ធ ជាច្រើនរូប។



