News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអន្តរក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលដំណើរទស្សនកិច្ចរបស់ផ្នែកគោលនយោបាយបសុសត្វនៃរដ្ឋបាលខេត្ត Jeju នៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអគ្គនាយកពាណិជ្ជក្នុងប្រទេស លោកអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន តំណាងរដ្ឋបាលរាជធានី មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ជម្រាបលា និងណែនាំ លោក Wakabayashi Ko Hei ដែលជាប្រធានតំណាងថ្មីរបស់អង្គការ JETRO ប្រចាំកម្ពុជា ជូន លោកជំទាវរដ្ឋមន្រ្តី។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំចង្អៀតជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិករបស់សហព័ន្ធដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ កុសល លោកជំទាវ គឹម ស្រីរ័ត្ន ជាអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ និងក្រុមការងារអង្គការ FAO សរុបប្រមាណ ៣០នាក់។
News(កំពត)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពត ដោយបានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ១៣ នាក់ និងសិស្សានុសិស្ស ប្រមាណ ៣៧៥នាក់ ពីថ្នាក់បឋម ដល់ថ្នាក់ទី៩ នៅសាលាបឋម នឹងអនុវិទ្យាល័យ ហ៊ុនសែន ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។