News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទ ភីអេច ហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ វេទិកានេះក៏មានការចូលរួមថ្លែងសុន្ទរកថាគន្លឹះពី លោក Marn-Ki Jeong, ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ឯកឧត្តម Roh Keon-ki អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
News(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគា បុរីអង្គរ ខេត្តសៀមរាប លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តយសក្នុងព្រឹត្តិការណ៍ “មហោស្រពមិត្តភាពកម្ពុជា-ចិនឆ្នាំ២០២៤” ក្រោមកិច្ចពិភាក្សា សក្កានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តយសពីតំណាង ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា, ធនាគារចិន, សមាគមយុវជនសហគ្រិន Belt & Road, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC), និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្ពុជា (CDRI) ផងដែរ។
Newsចូលរួមដោយសេរី ជាមួយកម្មវីធីជាច្រើន រួមមានទស្សនីយភាពចម្រុះ ការប្រគំតន្ត្រី និងការតាំងបង្ហាញផលិតផលពីបណ្ដា២៥ ខេត្ត-រាជធានី។ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ១៣-១៦ ធ្នូ ២០២៤ - វេលាម៉ោង៖ ១០:០០នាទីព្រឹក ដល់ ០៨:០០នាទីយប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE
Newsអបអរសាទរ ខួបលើកទី ៣២ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទនៃមជ្ឈមណ្ឌលភីអេចហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ក្រោមមូលបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ផងដែរ។