News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ២០២៤-២០២៥ ចំនួន ១៥រូប ស្រីចំនួន ៧រូប មុនទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក ចូលជួបសម្តែងការគួរសម ដើម្បីទទួលស្តាប់នូវអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងបទពិសោធន៍សំខាន់ៗជាពុទ្ធិបន្ថែម ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់ពួកគាត់។
News(ភ្នំពេញ)៖ នាថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ១៨៥នាក់ ដែលស្ថិតនៅសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) សាខាចោមចៅ។
News(បាត់ដំបង)៖ នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តបាត់ដំបង រួមជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ២ ៤៥៩នាក់ ក្នុងវិទ្យាល័យអន្លង់វិល ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែក្រសួងពាណិជ្ជកម្ម ដោយបានបន្តពិភាក្សាលើកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តការងារពាណិជ្ជកម្ម សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដែលជាការផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម បន្តចូលរួមមតិយោបល់ និងពិភាក្សា វាយតម្លៃ លើលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំយុទ្ធសាស្រ្តគន្លឹះសម្រាប់អនុវត្តន៍បន្តក្នុងឆមាសទី២ ឆ្នាំ២០២៤ ផងដែរ។