News(កំពត)៖ នាល្ងាចថ្ងៃសុក្រ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីសម្ពោធពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត។ ពិធីនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយក្នុងឱកាសនោះដែរ ក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់រួមតាំងបង្ហាញផលិតផលដែលមានសក្តានុពលជាច្រើនប្រភេទ ជាពិសេសផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មឌីជីថលឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍អមមួយនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងមកពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក, Tech Start-up, សហគ្រាសធុនតូច និងមធ្យម និងទីភ្នាក់ងាររដ្ឋាភិបាល។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសចុងក្រោយ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងឯកសារយុទ្ធសាស្ត្រ ពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ កុសល លោកជំទាវ គឹម ស្រីរ័ត្ន លោកជំទាវ សយ បុផ្ផា ជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ក្រុមការងារ FAO ព្រមទាំងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូប។
Newsនេះជាសកម្មភាពខ្លះនៃការរៀបចំស្តង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល ចូលរួមដោយសេរី ជាមួយកម្មវីធីជាច្រើន រួមមានទស្សនីយភាពចម្រុះ ការប្រគំតន្ត្រី និងការតាំងបង្ហាញផលិតផលសក្ដានុពលខ្មែរពីបណ្ដា២៥ ខេត្ត-រាជធានី។ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ១៣-១៦ ធ្នូ ២០២៤ - វេលាម៉ោង៖ ១០:០០នាទីព្រឹក ដល់ ០៨:០០នាទីយប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE
Newsអបអរសាទរ ខួបលើកទី ៦៩ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៤