News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP)។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.ប.ក. ដើម្បីពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងកែសម្រួលលើ របាយការណ៍ស្ដីពីសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់ គ.ប.ក. និងផែនការសកម្មភាពរបស់ គ.ប.ក. ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ សមាជិក គ.ប.ក. បានពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្ដីព្រាងទាំងពីរខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានគោលដៅច្បាស់លាស់ និងសមស្របតាមទៅគោលនយោបាយជាតិ ពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងផងដែរ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣ ៩០០ រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣ ៧៥០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម ប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ដែលរៀបចំដោយអង្គភាពផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៅមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីក្នុងការចូលរួម«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE) និងមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តម លោកជំទាវ លោក-លោកស្រីជាពាណិជ្ជករ/អាជីវករជាច្រើនរូប។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខាងលើ បានបង្ហាញពីកាលវិភាគ បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការចូលរួម «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE) និងមានការលើកឡើងជាសំណួរផ្សេងៗពីបងប្អូនពាណិជ្ជករ/អាជីវករ អំពីការរៀបចំស្តង់ ការផ្សព្វផ្សាយ ការលក់ និងការស្វែងរកដៃគូអាជីវកម្មក្នុងអំឡុងពេលពិព័រណ៍។ សូមជម្រាបផងដែរថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE)នឹងរៀបចំឡើងពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ ក្រោមមូលបទ៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម”៕