ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3817
Newsឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ លើដំណើរការរៀបចំបង្កើតយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ លើដំណើរការរៀបចំបង្កើតយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ កុសល និង ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលក្រុមហ៊ុនហ្គ្រីនត្រេដ និងតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន មន្រ្តីបច្ចេកទេសពាក់ព័ន្ធ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងក្រុមជំនាញការនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
Newsឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើកទី៣ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ នៅខេត្ដឧត្ដរមានជ័យ
(ឧត្ដរមានជ័យ)៖ នាថ្ងៃព្រហស្បតិ៍ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តឧត្ដរមានជ័យ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើកទី៣ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តឧត្ដរមានជ័យដោយមានការអញ្ជើញចូលរួមពី លោកជំទាវ មិន ធារី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តឧត្ដរមានជ័យ ព្រមទាំងតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង តំណាងសហគមន៍ដំឡូងមី និងពាណិជ្ជករក្នុងវិស័យដំឡូងមីក្នុងខេត្តទាំង៣ ផងដែរ។
Newsក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា
(ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
Newsឯកឧត្តម តាត ពុធសុដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Ozgur Demirkol អនុប្រធានការិយាល័យប្រចាំតំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសុដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Ozgur Demirkol អនុប្រធានការិយាល័យប្រចាំតំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់កម្មវិធី អាហារូបករណ៍ Japan-IMF Scholarship Program for Asia (JISPA) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដើម្បីបង្កើនការអភិវឌ្ឍសមត្ថភាពស្ថាប័ន តាមរយៈការបណ្តុះបណ្តាលគោលនយោបាយពាណិជ្ជកម្ម ជូនមន្ត្រី រាជការវ័យក្មេង។
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទី ក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋរដ្ឋមន្រ្តីស្តីទី ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។



