ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3817
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Do Quoc Hung អគ្គនាយកទីផ្សារអាស៊ី និងអាហ្វ្រិក នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Do Quoc Hung អគ្គនាយកទីផ្សារអាស៊ី និងអាហ្វ្រិក នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងនោះក៏បានពិភាក្សាលើការជំរុញលទ្ធភាពនាំចេញរបស់កម្ពុជា និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ផងដែរ។
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមឱ្យមានប្រសិទ្ធភាព។
Newsលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
Newsឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទ China (Kunming)-Cambodia Industrial Cooperation Promotion Conference
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទ China (Kunming)-Cambodia Industrial Cooperation Promotion Conference ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Liu Hongjian សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងគុនមីញ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជា និងចិនជាច្រើនរូប។
Newsឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយសមាគមផ្លាស់ប្តូរការអភិវឌ្ឍអន្តរជាតិ (International Interchange Development Association)
(ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយសមាគមផ្លាស់ប្តូរការអភិវឌ្ឍអន្តរជាតិ (International Interchange Development Association) ដែលមានសមាសភាពចូលរួមពីក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម ហិរញ្ញវត្ថុ ថាមពល បច្ចេកវិទ្យា ទេសចរណ៍ អប់រំ សំណង់ និងវិស័យកសិកម្ម។



