News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយ ឯកឧត្តម Malaithong Kommasith រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងគណៈប្រតិភូ។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវផងដែរ។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាក្នុងទិវាជាតិ នៃព្រះរាជាណាចក្រថៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត និងជាទិវាបិតាជាតិ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនគណៈប្រតិភូក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគី ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។
Newsការចូលរួម ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងផ្ដល់ឱ្យអ្នកនូវអត្ថប្រយោជន៍ និងឱកាសដើម្បីជំរុញផលិតផលខ្មែរ និងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។ ចង់ចូលរួមតាំងបង្ហាញផលិតផល សូមធ្វើការទំនាក់ទំនងមកកាន់លេខ៖ 098 668 510 | 096 887 3206 | 010 828 174 | 095 323 967 #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE