News(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទស្តីពី “កិច្ចសហប្រតិបត្តិការសហគ្រាសសម្រាប់ខ្សែច្រវាក់កសិកម្មបៃតង” ក្រោមប្រធានបទ “តភ្ជាប់ទីក្រុងជីងចូវ តភ្ជាប់ពិភពលោក” ក្រោមអធិបតីភាព លោក Li Gan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សក្រុង និងជាអភិបាលរងទីក្រុងជឹងចូវ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ នៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តហ៊ូប៉ី សមាគមន៍ធុរជន និងវិនិយោគិនចិន។
Newsជួបគ្នាឆាប់ៗនេះ! ត្រៀមខ្លួនក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្មនឹងដើម្បីទទួលបាននូវបទពិសោធ៍ និងឱកាសក្នុងការជំរុញអាជីវកម្មរបស់លោកអ្នក ចង់ចូលរួមតាំងបង្ហាញផលិតផល សូមធ្វើការទាក់ទងមកលេខ៖ 098 668 510 | 096 887 3206 | 010 828 174 | 095 323 967 #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យពាណិជ្ជកម្មជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំក្នុងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមទទួលស្វាគមន៍គណៈប្រតិភូនៃវិទ្យាស្ថាន Cheung Kong Graduate School of Business (CKGSB) និងបណ្តាសហគ្រាសនៃវិស័យពាក់ព័ន្ធនានា នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។