News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស្ដីពី សុវត្ថិភាពម្ហូបអាហារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក ក.ប.ប. និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ ដែលដឹកនាំដោយឯកឧត្ដម ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។
News(ហ្សឺណែវ ស្វីស)៖ នាថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតលើកទី៦៥ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានសមាជិកចូលរួមប្រមាណ ១៨០ប្រទេស និងអ្នកចូលរួមដោយផ្ទាល់និងតាមអនឡាញសរុបប្រមាណ១៤០០នាក់។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២២៤ នៅអគារ Wing Tower រាជធានីភ្នំពេញ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទ Trade Beyond Cambodia នៅក្នុងកម្មវិធី Business Networking រវាងកម្ពុជា-អូស្រ្តាលី។ កម្មវិធី Business Networking រវាងកម្ពុជា-អូស្រ្តាលីនេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី និងធុរជនកម្ពុជានិងអូស្ត្រាលី សរុប ៤០ នាក់ មកពីវិស័យនានាដូចជា៖ ទេសចរណ៍ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ អាហរ័ណនីរហរ័ណ អចលទ្រព្យ ការវិនិយោគ ភោជនីយដ្ឋាន និងទូរគមនាគមន៍។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសមាជិកប្រទេសនិយាយភាសាបារាំង ព្រមទាំងការផ្លាស់ប្ដូរមតិយោបល់លើការត្រៀមរៀបចំកិច្ចប្រជុំសហគ្រិននិយាយភាសាបារាំងលើកទី៦ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដោយកម្ពុជាជាបេក្ខភាពទទួលធ្វើជាម្ចាស់ផ្ទះផងដែរ។