Newsអបអរសាទរ ខួប២ឆ្នាំ គុនល្បុកតោ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤
Newsឮគេថានឹងមានពិព័រណ៍ធំ នៅចុងឆ្នាំនេះ? គេធ្វើអ្វីទៅហ្ន៎?
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋានកិច្ចការពិព័រណ៍ដើម្បីរាយការណ៍អំពីវឌ្ឍនភាពការងារជូនលោកជំទាវរដ្ឋមន្ត្រី និងទទួលស្តាប់អនុសាសន៍ណែនាំ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Takashi Inoue អគ្គនាយកក្រុមហ៊ុន Inoue Calcium Corporation និង លោកស្រី មុត ចរិយា អគ្គនាយិកាក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ដើម្បីពិភាក្សាអំពីសក្ដានុពលនៃការនាំចេញផលិតផលស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន ក៏ដូចជាពិនិត្យ និងពិភាក្សាលើយន្តការនានាដែលក្រសួងពាណិជ្ជកម្មអាចផ្ដល់ការគាំទ្របន្ថែម។
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចព្រមព្រៀងអាសិប លើកទី៨ (8th RJC Meeting) និងកិច្ចប្រជុំគណៈកម្មាធិការស្តីពីកំណើនប្រកបដោយចីរភាព លើកទី៣ (3rd CSG Meeting) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ។