News(កោះកុង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុង បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើម្ហូបអាហារគ្រឿងសមុទ្រ បន្លែ ត្រីសាច់ សរសៃគុយទាវ សរសៃមី នៅផ្សារអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង មានដូចជា បង្គាស្រស់ ១ គំរូ មឹកបំពង់ ១ គំរូ មឹកពីងពាង ១ គំរូ ត្រីឈាម ១ គំរូ ត្រីកាម៉ុង ១ គំរូ ខ្ញីហាន់ ៣ គំរូ សណ្ដែកបណ្ដុះ ២ គំរូ ត្រពាំងជ្រក់ ១ គំរូ ស្ពៃជ្រក់ ១ គំរូ ស្លឹកគ្រៃហាន់ ១ គំរូ លត ១ គំរូ គុយទាវកាត់ ១ គំរូ និងមីស្រស់ ១ គំរូ ។ ជាលទ្ធផល ពុំមានសំណាកគំរូណាមួយខាងលើ មានផ្ទុកសារធាតុគីមីហាមឃាត់ទេ។ ជាមួយគ្នានេះ មន្រ្តីជំនាញក៏បានបន្តណែនាំដលអាជីវករ លក់ដូរទំនិញត្រូវគោរពគោលការណ៍អនាម័យអោយបានត្រឹមត្រូវ។
News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានសហការជាមួយ គណកម្មកាផ្សារបន្លែច្បារអំពៅ ចុះស្រាវជ្រាវលើត្រកួនឈូស ដែលមានប្រតិកម្មលើអ្នកប្រើប្រាស់ ហើយបានផ្សព្វផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម ( Tik Tok និងFacebook ) ដើម្បីត្រួតពិនិត្យ និងយកសំណាកគំរូ ចំនួន ០៦គំរូ បញ្ជូនមកមន្ទីរពិសោធន៏ នៃអគ្ននាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
News(ប៉ារីស, បារាំង) ៖ នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ លោកជំទាវ គឹម ស្រីរត្ន័ និងលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើដំណើរទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើបចំនួន២រួមមាន Paris Store និង Tang Frères ដែលមានដាក់លក់ផលិតផលខ្មែរជាច្រើនប្រភេទនៅក្នុងប្រទេសបារាំង។
News(កំពង់ធំ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចូលរួមពិនិត្យទំនិញ ម្ហូបអាហារ ក្នុងពិធីអុំទូក បណ្ដែតប្រទីត សំពះព្រះខែ ខេត្តកំពង់ធំ ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ស្ដីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣” បន្ទាប់ពីរៀបចំឡើងអស់រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រមូលទិន្នន័យស្ថិតិ និងឯកសារ ចាំបាច់ ក្នុងការដាក់បញ្ចូលទៅក្នុងសេចក្តីព្រាង របាយការណ៍របស់លេខាធិការដ្ឋានអង្គការ WTO សម្រាប់ត្រៀមកិច្ចប្រជុំគោលនយោបាយពាណិជ្ជកម្មលើកទី៣ ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។