News(ស្វាយរៀង)៖ នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្វាយរៀង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ ចុះអង្កេតទំនិញនៅផ្សារ កំពុងត្រាច និងផ្សារស្រះ ស្ថិតនៅស្រុករមាសហែក ចំនួន ១២ទីតាំង និងផ្សារអន្តរជាតិបាវិត ក្នុងបាវិតចំនួន ៩ទីតាំង។
News(សៀមរាប)៖ នាថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានបន្តចុះត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគបរិភោគនៅតាមដេប៉ូចែកចាយចំនួន ០៤កន្លែង ដែលស្ថិតនៅក្នុងស្រុកពួក ស្រុកក្រឡាញ់ សង្កាត់ស្លក្រាម និងសង្កាត់គោកចក ក្រុងសៀមរាប នៃខេត្តសៀមរាប។ តាមលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញជំនាញបានរកឃើញទំនិញពុំមានអនុលោមភាព ខុសនូវបទប្បញ្ញត្តិដែលមានចែងសរុបចំនួន ១១៧៩.៣២ គីឡូក្រាម។ បន្ថែមពីនោះមន្រ្តីជំនាញបានអនុវត្តតាមនីតិវិធី និងណែនាំដល់អាជីវករផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ គ.ជ.ក.ប. ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ក.ប.។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffle Le Royal ភ្នំពេញ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្ដីពី “ការរៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Trustmark)” ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងតំណាងវិស័យឯកជនពាក់ព័ន្ធ ប្រមាណ ៨០រូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។