Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (តម្លៃថេរ)
News(បន្ទាយមានជ័យ)៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យទំនិញតាមម៉ាតចំនួន ៦ទីតាំង ដើម្បីស្វែងរកភាពមិនអនុលោម និងទំនិញហាមឃាត់ ដែលស្ថិតនៅភូមិប៉ាលិលេយ្យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
News(ប៉ារីស, បារាំង)៖ នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាទៅកាន់ទីផ្សារចំនួនពីរ នៅប្រទេសបារាំង និងប្រទេសហូឡង់ ដែលបានរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
News(តាកែវ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវ សហការណ៍ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងប៉ូលីសប៉ុស្តិ៍ផ្សារទន្លាប់ បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងផ្ទះលក់ទំនិញនៅផ្សារទម្លាប់ ដែលស្ថិតនៅ ឃុំកំពង់ ស្រុកគីរីវង្ស ខេត្តតាកែវ។
News(ប៉ារីស, បារាំង) ៖ នាថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមទស្សនកិច្ចកម្មវិធីពិព័រណ៍ SIAL Paris ដែលមានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ប្រមាណជាង ៧,៥០០ ស្តង់មកពីបណ្តារ ប្រទេសនៃតំបន់ជាច្រើនរួមមាន៖ អាស៊ី អឺរ៉ុប អាម៉េរិក និងអាហ្វ្រិក និងមានអ្នកចូលរួមប្រមាណ ២៨៥,០០០នាក់។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តម សំហេង បូរ៉ាក៏បានធ្វើការជួបពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួនក្នុងគោលបំណងលើកបង្ហាញអំពីផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសអង្ករ អាហារកែច្នៃ និងគ្រាប់ស្វាយចន្ទី។