News(ហុងកុង, ចិន) ៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចរចាជុំទី៥ នៃអនុសញ្ញាស្តីពីការរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (The Fifth Elaboration Session of the IOMed Convention) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាលើអត្ថបទចុងក្រោយនៃអនុសញ្ញាស្តីពីការរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម និងការងាររៀបចំដំណើរការនៃអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed) នាពេលអនាគត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១២ឆ្នាំ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ ជាមួយគ្នានេះដែរ ក៏មានការគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១២ឆ្នាំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូបផងដែរ។
Newsសូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់ ១២ឆ្នាំ នៃការយាង សោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ‘’ព្រះបរមរតនកោដ្ឋ’’ ១៥ តុលា ២០១២ - ១៥ តុលា ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization – WTO)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, សុន្ទរកថារបស់ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (តាមប្រព័ន្ធវីដេអូ) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា តំណាងក្រសួង-ស្ថាប័ន តំណាងអង្គការពាណិជ្ជកម្មពិភពលោក តំណាងអង្គការអន្តរជាតិ និងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៧៥០នាក់។
Newsអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ១៣ តុលា ២០០៤ - ១៣ តុលា ២០២៤