Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា
News(ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Lotte Hotel World លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម CHEONG Inkyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA)។ គណៈប្រតិភូកម្ពុជាត្រូវបានចូលរួម ដោយក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
News(ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឆ្លៀតក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី១នៃគណកម្មាធិការចម្រុះក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចប្រជុំពាក់ព័ន្ធ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផលមួយកន្លែងនៅទីក្រុងសេអ៊ូល ដើម្បីស្វែងយល់អំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ការរក្សាទុក និងការចែកចាយកសិផលនាំចូលពីកម្ពុជាមកទីផ្សារកូរ៉េ ដែលក្នុងនោះដែរ ក៏មានផ្លែស្វាយរបស់កម្ពុជាម៉ាករំដួល ដែលត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd.។
News(ហឺណាន, ចិន)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន នៃ សាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤”។
News(ហឺណាន, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហឺណាន (Henan) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលភាគីចិនត្រូវបានដឹកនាំដោយលោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន និងអមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ទីរការបរទេសខេត្តហឺណាន។