Newsអនុមោទនា ពិធីកាន់បិណ្ឌ១២ ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដើម្បីទទួលស្ដាប់របាយការណ៍វឌ្ឍនភាពការងារ និងពិនិត្យលើឯកសារពាក់ព័ន្ធនានាដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម។
Newsអនុមោទនា ពិធីកាន់បិណ្ឌ១១ ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤
News(ណាននីង, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម , អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, និងជាសហអគ្គលេខាធិការរងពិព័រណ៍ចិន-អាស៊ាន បានចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់អំពីពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ី ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និង លោកជំទាវ Wei Zhao Hui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍ និងវិនិយោគ នៃប្រទេសចិននិងអាស៊ាន ផងដែរ។
News(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រសួងមុខងារសាធារណៈ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកអគ្គនាយករងទទួលបន្ទុកកិច្ចការបុគ្គលិក បានចូលរួមកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម យ៉ក់ ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងប្រធាននាយកដ្ឋានទទួលបន្ទុកការងារធនធានមនុស្ស គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។