Newsអនុមោទនា ពិធីកាន់បិណ្ឌ៩ ថ្ងៃព្រស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
News(ត្បូងឃ្មុំ)៖ នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ១៩១នាក់ទៀត ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងកម្មវិធីទទួលពាក្យបណ្ដឹង (Compliant App) ពីមន្រ្តីជំនាញកសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ។ វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌនិងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិរបស់អ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។ ក្រោយពីវគ្គបណ្ដុះបណ្ដាលមន្រ្តីជំនាញក៏បានចែកជូនសម្ភារៈសិក្សាជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រមួយចំនួនផងដែរ។
News(ណាននីង, ចិន) ៖ នារសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើកសម្ពោធ វេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ក្រោមប្រធានបទ “Opening up New Paths for Cooperation, Creating a New Future for the Region” នៅសណ្ឋាគារ Grand Metropark ដែលបានរៀបចំឡើងដោយគណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន។
News(កោះកុង)៖ នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកោះកុង បានសហការជាមួយមន្ទីរនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ និងធ្វើតេស្តលើសំណាកគំរូចំនួន ២២ប្រភេទ ដើម្បីពិសោធន៍រកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ជាលទ្ធផលសំណាកគំរូទាំងនោះមានអនុលោម និងពុំមានបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយឡើយ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានបន្តអប់រំដល់ប្រជាអាជីវករដែលលក់ដូរក្នុងផ្សារគោលដៅ និងអាជីវករដែលលក់ដូរតាមផ្ទះឱ្យបានយល់ដឹងបន្ថែមនូវចំណេះដឹងផ្នែកម្ហូបអាហារធ្វើយ៉ាងណាឱ្យម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាពមុនលក់ជូនប្រជាពលរដ្ឋដែលជាអតិថិជន។
News(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមស្វាយកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្ត និងមន្ទីរឧស្សាហកម្មខេត្ត មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជ្ញាធរក្រុង-ស្រុក ឈ្មួញ ម្ចាស់ចំការ អ្នកលក់ និងតំណាងធនាគារអភិវឌ្ឃន៍ជនបទ និងកសិកម្ម។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ និងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមស្វាយកំពង់ស្ពឺ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើអាជីវកម្មលើផលិតផលពីស្វាយ មានសមាគមគ្រប់គ្រងច្បាស់លាស់ ងាយស្រួលទទួលបានពត៌មានទៅវិញទៅមក និងទទួលបានធាតុចូលបន្ថែម។