News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ផលិតផលបារី មិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួន ៣៤៦កេស ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម បាននាំយកទៅបំផ្លាញចោលទៅតាមនីតិវិធី។ ពិធីនេះ ធ្វើឡើងនៅទីលានចាក់សម្រាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ» ជូនមន្ត្រីក្រោមឱវាទ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញពាក់ព័ន្ធនឹងម្ហូបអាហារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
News(ឌុយបៃ, អេមីរ៉ាតអារ៉ាប់រួម)៖ នាថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាពិភពលោកលើកទី១០ របស់អង្គការតំបន់សេរីពិភពលោក (The 10th World Free Zones Organization Congress) នៅទីក្រុងឌុយបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋ-ឯកជន និងបញ្ញវ័ន្ត សរុបចំនួនប្រមាណ ២០០០នាក់ មកពីជាង ១០០ប្រទេស ទូទាំងពិភពលោក ក្នុងគោលបំណងដើម្បីពិភាក្សានិងស្វែងយល់អំពីសារសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងការទាក់ទាញការវិនិយោគ ការបង្កើតការងារ និងការជំរុញនវានុវត្តន៍ ព្រមទាំងដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការវិនិយោគលើ អនាគតនៃភស្តុភារកម្ម កម្មន្តសាល ថាមពល ឌីជីថល និងអនាគតនៃការស្វែងរកហិរញ្ញវត្ថុ (access to finance)។
News(ណាននីង, ចិន)៖ រូបភាពខ្លះៗស្ដីពីការចូលទស្សនាពន្លាជាតិកម្ពុជា ដែលបានរៀបចំឡើងនៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ
News(កែប)៖ ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្កកែប បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងរដ្ឋបាលស្រុក បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កិច្ចការហាឡាល និងការប្រើប្រាស់កម្មវិធី CCF Complaint App សម្រាប់អ្នកប្រើប្រាស់អាចដាក់ពាក្យបណ្តឹង មកអគ្គនាយកដ្ឋាន ក.ប.ប. ជូនលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងសាលា សរុបចំនួន ២០៣នាក់ នៅសាលាបឋមសិក្សា ពងទឹក ដែលស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀន និងបានចែកផ្ទាំងផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារ (Poster) ផងដែរ។