News(រដ្ឋធានីវៀងច័ន្ទន៍, ប្រទេសឡាវ)៖ នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា អញ្ជើញចុះហត្ថលេខាលើពិធីសារទី៥ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និងចូលរួមសក្ខីភាពក្នុងពិធីប្រគល់-ទទួលពិធីសារនេះរវាងឯកឧត្តមប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
News(ហ្សឺណែវ, ស្វីស)៖ នាល្ងាចថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដឹកនាំរៀបចំកម្មវីធីអាហារពេលល្ងាច ដើម្បីអបអរគម្រប់ខួបលើកទី៦០ នៃក្រុមប្រទេស G77 និងចិន ក្រោមប្រធានបទ “ប្រាំមួយទសវត្សនៃការរួបរួម និងវឌ្ឍនភាពអនាគត” នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។
News(កណ្តាល)៖ នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្ដាល សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ និងផលិតផលម្ហូបអាហារ នៅផ្សារចុងសប្ដាហ៍ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពចំណីអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត។
News(ហ្សាការតា ឥណ្ឌូនេស៊ី)៖ ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក កាន់ វិសិដ្ឋ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសឥណ្ឌូនេស៊ី បានចូលរួមជាមួយមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី រៀបចំស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងហ្សាការតា នៅក្នុងកម្មវិធីពិព័រណ៍ Indonesia Plantation Expo (BUNEX 3rd 2024) ដែលសហការរៀបចំឡើងដោយក្រុមហ៊ុន TRIBUN EO Gramedia Compass និងអគ្គនាយកដ្ដ្ឋានដាំដុះ នៃក្រសួងកសិកម្មឥណ្ឌូនេស៊ី នៅសាលលេខ ៥-៦ ICE BSD ទីក្រុង Tangerang ខេត្ត Banten។