News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដែលមានវត្តមានចូលរួមរបស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៤០រូប រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច រវាងកម្ពុជា-កាហ្សាក់ស្ថាន ដែលភាគីកាហ្សាក់ស្ថានបានកែសម្រួល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រព័ន្ធ ទូរស័ព្ទសាធារណៈ(Call Center) ប្រចាំខែមីនា និងលើកទិសដៅការងារបន្ត របស់ក្រុមការងារ ព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីអគ្គនាយកដ្ឋាន អគ្គាធិការ និងនាយកដ្ឋានពាក់ព័ន្ធ។ អង្គប្រជុំក៏បានពិភាក្សាទៅលើ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយពីក្រុមការងារ និងបានលើកទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ប្រព័ន្ធទូរស័ព្ទសាធារណៈនៃក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឯកឧត្ដម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម In-Kyo CHEONG រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឯកឧត្ដម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរសម្រាប់ "វេទិកាម៉េឃ្យុង (MAEKYUNG) កម្ពុជា"
Newsសេចក្តីជូនដំណឹងស្តីពី៖ ការហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយ ដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា