News(ប៉េកាំង ចិន)៖ នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ ខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ស្តីពីកម្មសិទ្ធិបញ្ញា (BRIPCON) ក្រោមមូលបទ៖ បើកជំហរ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងអត្ថប្រយោជន៍ទៅវិញទៅមក ដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលមានអ្នកចូលរួមជាង ៤០ប្រទេស។
News(ហ្សឺណែវ, ស្វីស)៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបន្តដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សាកម្រិតអគ្គរាជទូត/អគ្គរដ្ឋទូតក្នុងកម្មវិធីខួបលើកទី៦០ នៃការបង្កើតក្រុមប្រទេស G77 និងចិន ក្រោមប្រធានបទ “ប្រាំមួយទសវត្សនៃការរួបរួម និងវឌ្ឍនភាពអនាគត” នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។
News(ហ្សឺណែវ ស្វីស)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានថ្លែងសុន្ទរកថាបើកកម្មវិធីខួបលើកទី៦០ នៃក្រុមប្រទេស G77 និងចិន ក្រោមប្រធានបទ “ប្រាំមួយទសវត្សនៃការរួបរួម និងវឌ្ឍនភាពអនាគត” នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។
Newsនាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តព្រៃវែង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តខាងលើ បន្តអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមបញ្ញត្តិនៃច្បាប់ ដោយបានត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញគ្រប់ប្រភេទដែលចរាចរលើទីផ្សារក្នុងភូមិសាស្ត្ររបស់ខ្លួន។
News(ប៉េកាំង ចិន)៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់ ខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ស្តីពីកម្មសិទ្ធិបញ្ញា (BRIPCON) ក្រោមមូលបទ៖ បើកជំហរ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងអត្ថប្រយោជន៍ទៅវិញទៅមកដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។