News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រីសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចារបស់ភាគីកម្ពុជាសម្រាប់ចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ជំនាន់៣.០) ជុំទី៩។
News(សិនជិន ចិន)៖ នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថានៅក្នុងកម្មវិធី “សន្និសិទប្រចាំឆ្នាំលើកទី៤ នៃអង្គការសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិចិនទាជីវ” ដែលមានអ្នកចូលរួមប្រមាណជាង ៧០០រូប សុទ្ធសឹងជាប្រធានសម្ព័ន្ធសមាគមចិនទាជីវ ប្រធាន-អនុប្រធានសមាគមចិនទាជីវ និងអ្នកវិនិយោគិនចិនទាជីវ មកពីខេត្ត-ក្រុងនៅប្រទេសចិន និងមកពីជាង ៣០ប្រទេសផ្សេងៗគ្នា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរស្ថាប័ននេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារអន្តរស្ថាប័ននេះ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងនីតិសាស្រ្តភាគនិរតី (Southwest University of Political Science & Law) ព្រមទាំងបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍អភិបាលក្រុង ឆុងឈីង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ ចំនួន ៤រូប (ស្រីចំនួន ៣រូប) ចូលជួបសម្ដែងការគួរសម មុនទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤។