News(សិនជិន ចិន)៖ នាថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ "តួនាទីនៃការវិនិយោគ និងសហគ្រាសក្នុងការពន្លឿនដំណើរការការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)" កំឡុងពេលដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចប្រជុំ “The United Nations Pre-Summit of the Future Dialogue“ ដែលមានសមាសភាពអញ្ញើញចូលរួមប្រមាណជាង៥០០រូប នៅទីក្រុងសិនជិន ប្រទេសចិន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីបន្តការពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីក្រមប្រតិបត្តិសម្រាប់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងសមាជិកក្រុមប្រឹក្សានីតិកម្មនៃក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ (CambodiaTrade.com) ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ក្នុងគោលបំណងដើម្បីរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងារដែលក្រុមការងារបានរៀបចំ និងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារបន្ត៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូមូលនិធិព្រីនស៍ និងក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដើម្បីចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ និងនាំចេញផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈខ្សែរច្រវាក់ទីផ្សារលក់រាយរបស់ក្រុមហ៊ុននៅក្នុង និងក្រៅប្រទេស។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានការគាំទ្រពីការិយាល័យកិច្ចការបរទេស សហធននិងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រីជាអនុប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអញ្ជើញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។