News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ អេន មូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្ដមអគ្គលេខាធិការដ្ឋានរងអាស៊ាន ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ប្រធាន និងសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” ក្នុងគោលបំណងសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីជំរុញផលិតផលស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យអាកាសចរណ៍។
News(ហុងកុង, ចិន)៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំ “The United Nations Pre-Summit of the Future Dialogue“ សហការរៀបចំដោយអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន និងក្រសួងសេវាហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃរដ្ឋាភិបាលទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
News(កែប កំពង់ស្ពឺ ខេត្តពោធិ៍សាត់): នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ« ក.ប.ប.» ខេត្តកែប កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ បានបន្តចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយជូនអាជីវករនៅតាមបណ្តាផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្តទាំងបីខាងលើ ក្នុងគោលបំណងដើម្បីធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ទំនិញពុំមានអនុលោមភាព ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ រំលោភសិទ្ធិអ្នកប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងដើម្បីផ្ដល់ចំណេះដឹងបន្ថែមផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ជូនបងប្អូនអាជីវករក្នុងផ្សារ ក៏ដូចជានៅតាមបានបណ្ដាលផ្ទះលក់ទំនិញទាំងអស់ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវម្ហូបអាហារដែលមានគុណភាពជូនអ្នកប្រើប្រាស់។
News(ហុងកុង ចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christopher Hui Ching-Yu, រដ្ឋមន្រ្តីក្រសួងសេវាហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃរដ្ឋាភិបាលទីក្រុងហុងកុង កំឡុងពេលដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ “ UN-CHINA Pre Summit ” នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។