News(ព្រៃវែង)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ការលើកកម្ពស់ផលិតផលខ្មែរ ដែលរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ដែលមានដូចជា៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard, ក្រុមហ៊ុន Meta, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Philip Morris International, ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Roche, ក្រុមហ៊ុន Tilleke & Gibbins និងក្រុមហ៊ុន Visa។
News(ខេត្តអត្តពើ, ប្រទេសឡាវ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តអត្តពើ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន CLV DTA JCC សម្រាប់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលាងសាយភោជន៍ស្វាគមន៍ ដែលរៀបចំដោយ ឯកឧត្តម Khamjane VONGPHOSY រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ CLV DTA JCC លើកទី១៣ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម NGUYEN Chi Dzung រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម និងជាប្រធាន CLV DTA JCC សម្រាប់សាធារណរដ្ឋសង្គមនិយមរៀតណាម ខណៈលោកជំទាវរដ្ឋមន្ត្រី នឹងត្រូវដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
Newsសូមអញ្ជើញ លោក លោកស្រី ដែលជាពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន/សហគ្រាស ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមទាក់ទងបំពេញបែបបទចូលរួមតាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទដែលបានភ្ជាប់ក្នុងសេចក្ដីជូនដំណឹង។