News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំចង្អៀតជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិករបស់សហព័ន្ធដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ កុសល លោកជំទាវ គឹម ស្រីរ័ត្ន ជាអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ និងក្រុមការងារអង្គការ FAO សរុបប្រមាណ ៣០នាក់។
News(កំពត)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពត ដោយបានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ១៣ នាក់ និងសិស្សានុសិស្ស ប្រមាណ ៣៧៥នាក់ ពីថ្នាក់បឋម ដល់ថ្នាក់ទី៩ នៅសាលាបឋម នឹងអនុវិទ្យាល័យ ហ៊ុនសែន ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម(CLV-DTA)។
News(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការហាឡាល ក្រសួងពាណិជ្ជកម្ម ដែលជាលេខាធិការដ្ឋាន នៃ គ.ត.ផ.ហ.ក. និងក្រុមឯកទេសផលិតផលហាឡាល នៃគ.ត.ផ.ហ.ក. ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយក្រសួងទេសចរណ៍ ពី «សេចក្តីព្រាងនៃនិមិត្តសញ្ញា Muslim Friendly និងលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃមូលដ្ឋានអាជីវកម្មទេសចរណ៍បញ្ជាក់ពីសមត្ថភាពក្នុងការត្រៀមខ្លួនទទួលទេសចរណ៍មូស្លីម» ដែលដឹកនាំដោយ ឯកឧត្តម កាទើមហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម។
News(កំពត - ព្រៃវែង)៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១៦.០២គីឡូក្រាម ត្រូវបានមន្ត្រីស៊ើបអង្កេត នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពត និងខេត្តព្រៃវែង ដកហូត និងរក្សាទុក បន្ទាប់ពីរកឃើញថាទំនិញទាំងនេះហួសកាលបរិច្ឆេទប្រើប្រាស់។