News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងព្រះជន្មាយុ ៩៣ឆ្នាំ ដោយព្រះជរាពាធ ។
News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី លោកជំទាវ ខា ឡេង និង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពដើម្បីធ្វើទំនើបកម្មច្បាប់សភាពាណិជ្ជកម្ម។
News(ខេត្តអត្តពើ ប្រទេសឡាវ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តអត្តពើ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទស្សនាការតាំងពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (13th JCC CLV DTA)។
News(ខេត្តអត្តពើ ប្រទេសឡាវ)៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន CLV DTA JCC សម្រាប់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA JCC) កំណត់ហេតុនៃកិច្ចប្រជុំនេះ នឹងក្លាយជាឯកសារមូលដ្ឋានក្នុងការរួមគ្នាបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងរក្សាចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ សម្រាប់ប្រមុខដឹកនាំ នៃប្រទេសទាំងបី ពិនិត្យនិងផ្តល់អនុសាសន៍ នៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ (12th CLV DTA Summit) ដែលនឹងគ្រោងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា៕
News(ខេត្តអត្តពើ, ប្រទេសឡាវ)៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអត្តពើ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន CLV DTA JCC សម្រាប់ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ (13th CLV DTA JCC) នៅខេត្តអត្តពើ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។