News(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា" ដែលមានវត្តមានចូលរួមពី ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មន្ទីរពាណិជ្ជកម្មមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងវិស័យឯកជន រួមមាន ពាណិជ្ជករ ធុរជន អ្នកនាំចេញ គ្រឹះស្ថានឧត្តមសិក្សា ជាច្រើនរូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំក្នុងគោលបំណង ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធនឹងឱកាសទីផ្សារនៅកាណាដា និងផ្សព្វផ្សាយអំពីសារៈសំខាន់ៗស្តីពីកាលានុវត្តភាព គោលនយោបាយពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ វិធានប្រភពដើមទំនិញ និងនីតិវិធីនាំចេញទំនិញកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសកាណាដា។ ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញចំនួន ៣ ពីមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម រួមមាន៖ (១). មគ្គុទេសក៍ស្តីពីការនាំចេញទៅកាន់ទីផ្សារប្រទេសកាណាដា (២). នីតិវិធីនៃការនាំចេញ និងវិធានដើមកំណើតទំនិញ សម្រាប់ការនាំចេញទៅប្រទេសកាណាដា និង (៣). ការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ និងពិធីបិទគម្រោងស្តីពីការផ្ទេរបច្ចេកវិទ្យាសមស្របដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ការអភិវឌ្ឍសហគមន៍ តាមរយៈសាកលវិទ្យាល័យ ឬគ្រឹះស្ថានស្រាវជ្រាវ ដែលកម្មវិធីនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងតំណាងប្រជាផលិតករនៃសហគមន៍នេសាទកំពង់ភ្លុក ខេត្តសៀមរាប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលនៃការអភិវឌ្ឍ និងការផ្ទេរបច្ចេកវិទ្យា Lactic Acid Bacteria (LAB) សម្រាប់ការកែច្នៃផលិតផលប្រហុក ដើម្បីជំរុញការធ្វើទំនើបកម្មផលិតកម្មអាហារផ្អាប់ បង្កើនគុណភាព សុវត្ថិភាពម្ហូបអាហារ និងបន្ថែមតម្លៃដល់ផលិតផលក្នុងស្រុក។ តាមរយៈសិក្ខាសាលានេះ ក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ពង្រឹងសមត្ថភាពផលិតកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា ស្របតាមគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំបានត្រួតពិនិត្យវឌ្ឍនភាពសំខាន់ៗនៃកិច្ចការហាទ្បាលកម្ពុជា និងបានពិនិត្យពិភាក្សាបញ្ចប់សេចក្តីព្រាងប្រកាសស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងសេចក្តីព្រាងឯកសារទស្សនទានស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ថា កិច្ចការហាទ្បាលកម្ពុជាជាការងារអាទិភាពមួយនៅក្នុងសសរស្តម្ភពាណិជ្ជកម្មក្នុង ប្រទេស ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកមូលដ្ឋានផលិតកម្ម និងធ្វើពិពិធកម្មផលិតផលផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅធ្វើការនាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក។ ក្រសួងពាណិជ្ជកម្ម មានចក្ខុវិស័យ ជាយុទ្ធសាស្រ្ត ក្នុងការបន្តអភិវឌ្ឍនិងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីផលិតផលហាទ្បាល ពង្រឹងបន្ថែមអនុលោមភាព លើកកម្ពស់ការយល់ដឹងអំពីផលិតផលហាទ្បាល និងជំរុញកិច្ចសហប្រតិបត្តិការវិស័យហាទ្បាល ក្របខណ្ឌតំបន់ និងអន្តរជាតិ។
News(Phnom Penh): On the afternoon of Monday, 29 June 2026, at Baitong Hotel Phnom Penh, Her Excellency SOMETH Somnea, Undersecretary of State of the Ministry of Commerce, presided over the opening ceremony of the Training of Trainers on “Export Documentation Procedures for Export Promotion.” This training initiative was organized with the support of the Federal Government of Germany and the European Union, bringing together project representatives, government officials, and private sector participants. This intensive five-day program is primarily designed to build and elevate the capacity of Cambodian trainers, enabling them to expand training delivery, provide ongoing advisory services, and extend direct technical support to local enterprises and producers. The curriculum places a strong emphasis on gaining deep insights into technical regulations and market entry requirements of the European Union and ASEAN, maximizing the strategic benefits of Free Trade Agreements (FTAs), and mastering rigorous trade compliance documentation systems.
News(Phnom Penh): On the morning of Monday, 29 June 2026, at the Ministry of Commerce, Mr. Mean Chamnap, Director of the Human Resources Department of the Ministry of Commerce, received a courtesy call from Mr. THEAN Saron, Representative of CAM-ASEAN School, for a courtesy meeting and a presentation on the school's professional skills and foreign language training programs, as well as the procedures for obtaining discounts on all courses. The meeting was attended by the Director of the Trade Training and Research Institute, the Director of the Department of World Trade Organizations and International Organizations, and representatives from departments under the Ministry of Commerce. On this occasion, the Director of the Human Resources Department emphasized that the Ministry of Commerce remains committed to continuously enhancing the capacity of its civil servants, who are the Ministry's most valuable resource, through the organization of various training programs both in Cambodia and abroad. He also requested CAM-ASEAN School to explore the possibility of sharing additional training opportunities and extending further benefits to officials of the Ministry of Commerce.