News(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅតួកគីយ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាកិត្តិយសចូលរួមថ្លែងសុន្ទកថាស្វាគមន៍ នៅក្នុងវេទិកាធុរកិច្ចតួកគីយ៉េ-កម្ពុជា ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា គណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់តួកគីយ៉េ និងក្រសួងពាណិជ្ជកម្មតួកគីយ៉េ។ វេទិកានេះមានការចូលរួមពីតំណាងក្រុមហ៊ុននៃប្រទេសតួកគីយ៉េ និងកម្ពុជា សរុបចំនួន ៦៦ ក្រុមហ៊ុន។ វេទិកានេះជាឱកាសដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច និងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ នាឱកាសនោះ ក៏មានការផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់តួកគីយ៉េ ក្នុងគោលបំណងជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក, លោក លោកស្រី អគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន/វិទ្យាស្ថាន, ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ និងសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) រាជធានី-ខេត្ត ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្តាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ (Online) ក្រោមរបៀបវារៈដូចខាងក្រោម៖ ១. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ទីរពិសោធន៍ ៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ (បន្ទាប់ពីរងផលប៉ះពាល់ទឹកជំនន់) ៤. មតិចូលរួមរបស់ថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន និងមន្ទីរនីមួយៗ ព្រមទាំងមតិចូលរួមផ្សេងៗ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ «ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលកម្ពុជា-វៀតណាម (VIDEX)»។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ និងមានស្តង់ពិព័រណ៍ពាណិជ្ជកម្មចូលរួមសរុបជាង ២០០ស្តង់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា-វៀតណាម, ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ព្រមទាំងតំណាងវិស័យឯកជនមកពីប្រទេសទាំងពីរផងដែរ។
News(Guangzhou, China): On the afternoon of Monday, 12 October 2026, Mr. Lao Nguoneng, Trade Attaché attached to the Consulate General of the Kingdom of Cambodia in Guangzhou, received a courtesy call from Mr. Andy Lee, Chief Executive Officer of Supernova Think Tank, and his colleagues at the Consulate General of the Kingdom of Cambodia in Guangzhou, Guangdong Province, People's Republic of China. The discussion focused on trade, investment, and the general situation in Cambodia, specifically company registration procedures, investment applications, and business licensing. The Commercial Attaché provided a preliminary briefing to the Chinese side on company registration procedures, application procedures for Qualified Investment Projects (QIP) to receive Royal Government incentives, as well as Cambodia's general economic, trade, and public security outlook. CEO Andy Lee informed that he intends to lead a delegation of representatives from more than 20 Chinese companies on a working visit to Cambodia in December 2026 and requested meetings with several Cambodian government institutions, including the Ministry of Commerce, the Council for the Development of Cambodia, and the Ministry of Education, Youth and Sport, to obtain further information regarding Cambodia's general socio-economic situation, legal procedures for business registration, investment, and licensing under the Cambodian legal framework. Furthermore, he requested the Office of the Commercial Attaché's assistance in coordinating meetings with the aforementioned institutions.
News(Phnom Penh): On the morning of Friday, 9 October 2026, at the Ministry of Commerce, Mr. Oung Sokhon, Deputy Director General of the Ministry of Commerce, received a courtesy call from the business delegation of Mekong Tay Ninh Co., Ltd. On that occasion, the Deputy Director General extended a warm welcome to the business delegation and briefed the meeting on key achievements of the Royal Government, including the conclusion of bilateral free trade agreements and the Regional Comprehensive Economic Partnership (RCEP). Furthermore, the Deputy Director General highlighted the new Law on Investment, which provides significant incentives to investors. He also expressed sincere thanks to the representatives of the company for this meaningful meeting and encouraged continued cooperation with the Ministry of Commerce. In response, the business delegation expressed their deep gratitude to the Ministry of Commerce for warm hosting and the opportunity to meet and discuss in person. They presented their implementation plan and detailed information regarding the "Cambodia-Vietnam Factory Showroom (CVFS)" project to the leadership of the Ministry of Commerce. The showroom will serve as a venue to exhibit and promote Cambodian and Vietnamese products, as well as facilitate business connections among manufacturers, suppliers, distributors, and buyers from both countries. The company plans to establish the showroom at No. 14E0E1E2, Street 217, corner of Street 290, Sangkat Tuol Svay Prey I, Khan Chamkar Mon, Phnom Penh, with the exhibition space allocated as 60% for Vietnamese products and 40% for Cambodian products. At the same time, the delegation expressed their heartfelt appreciation for the warm hospitality received in Cambodia.