News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប១៤ឆ្នាំ។ ជាមួយគ្នានេះដែរ ក៏មានពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ"ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មជាច្រើនរូបផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ OAKWOOD PREMIER PHNOM PENH ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតសហព័ន្ធស្វាយចន្ទីកម្ពុជា បញ្ចប់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុខទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ តំណាងសហភាពអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ សមាជិកសហព័ន្ធស្វាយចន្ទីកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្វាយចន្ទីកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជា «អធិរាជស្វាយចន្ទី» (Cashew Emperor) នាពេលអនាគត តាមរយៈការជំរុញផលិតកម្ម និងការកែច្នៃក្នុងស្រុក ការពង្រីកទីផ្សារនាំចេញផ្ទាល់ និងការពង្រឹងសមាគម និងសហគមន៍កសិកម្មទំនើប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គមហាសន្និបាតអំពីដំណើរការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី២ ដែលត្រូវបានរៀបចំ និងត្រួតពិនិត្យដោយគណៈកម្មការរៀបចំការបោះឆ្នោត បង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស។ ជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្វាយចន្ទីកម្ពុជា អាណត្តិទី២ លោក អាន តារា ត្រូវបានជាប់ឆ្នោតជាប្រធានសហព័ន្ធ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១២រូប៕
Newsសូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ១៥ តុលា ២០១២ - ១៥ តុលា ២០២៦
NewsANNOUNCEMENT: on the Participation of the Kingdom of Cambodia in SIAL Paris 2026 from 17 to 21 October 2026 in Paris, France
Newsសេចក្តីជូនដំណឹង៖ ក្រសួងពាណិជ្ជកម្មនឹងសហការគាំទ្រសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ