Newsមកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង ៦០០ ទីតាំង។ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។ #MOC2026 #យុទ្ធនាការផលិតផលជាតិ #MadeInCambodia #MadeByHer
News(Ho Chi Minh, Vietnam): On 27 June 2026, the Cambodia Trade Office in Ho Chi Minh City, attached of the Royal Embassy of the Kingdom of Cambodia to the Socialist Republic of Vietnam, organized the Cambodia-Vietnam Trade Exhibition 2026 in collaboration with Asia Business Insider (Vietnam). The event runs from June 27 to June 29, 2026. The exhibition is organized with the aim of creating an important platform to promote and elevate Cambodian products in the Vietnamese and international markets, explore new market opportunities, establish and strengthen business relations between Cambodian and Vietnamese enterprises, and boost the export of Cambodia's potential products to regional and international markets. The event was attended by the Consul General of Cambodia in Ho Chi Minh City, along with representatives from companies, enterprises, and relevant institutions from Cambodia and Vietnam. These included Champion Group, ClotheCam, Chhada Group, Cambodia Honey Company, the Kampong Chhnang Provincial Chamber of Commerce, as well as various other Cambodian and Vietnamese business representatives across 50 booths. The participation of these companies and enterprises showcases the production capacity, quality, and diversity of Cambodia products, while also offering an opportunity to increase awareness of Cambodia products more broadly among Vietnamese consumers and business partners. The Cambodia-Vietnam Trade Exhibition 2026 provides a platform for business networking, market information exchange, understanding consumer demands, and exploring new business cooperation opportunities. This event also contributes to strengthening trade relations between Cambodia and Vietnam, as well as promoting connectivity between the private sectors of both nations.
News(កណ្តាល)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកណ្តាល អាណត្តិទី១ លើកទី១។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងទីផ្សារ មន្រ្តីសភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងសេវាករ នៅក្នុងខេត្តជាច្រើនរូប។
NewsANNOUNCEMENT: on Reverse Buyer-Seller Meet (RBSM) 2026, from 2-4 July 2026 in Vijayawada, Andhra Pradesh, India.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI)៖ វិស័យភស្តុភារកម្ម និងការដឹកជញ្ជូនក្នុងយុគឌីជីថល” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និង សមាគមភស្តុភារកម្មកម្ពុជា (CLA)។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹង និងបង្កើនការយល់ដឹងក្នុងចំណោមមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ អំពីវិស័យភស្តុភារកម្ម ការដឹកជញ្ជូន និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ក្នុងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ស្របតាមនិន្នាការឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យាសម័យទំនើប តាមរយៈប្រធានបទសំខាន់ៗ រួមមាន៖ ភស្តុភារកម្ម និងវិសាលភាពនៃភ្នាក់ងារបញ្ជូនទំនិញ ការដឹកជញ្ជូនពហុមធ្យោបាយ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រងឃ្លាំងទំនិញ ភស្តុភារកម្ម និងឃ្លាំងឆ្លាតវៃ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ក្នុងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន៕